
FIFA កំពុងពិចារណាកែច្បាប់ប្រកួតចំនួន៥ចំណុច
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កំពុងពិចារណាលើការកែប្រែច្បាប់ប្រកួតចំនួន៥ចំណុច ដូចជា ៖
- ការប្រកួតតែ៣០នាទីក្នុងមួយវគ្គ (រាល់ដង៤៥នាទីក្នុងមួយវគ្គ)
- ប្ដូរកីឡាករ ដោយមិនកំណត់ (រាល់ដងដូរបាន៣នាក់ ហើយអំឡុងកូវីដ១៩នេះប្ដូរបាន៥នាក់)
- កីឡាករបានកាតលឿង ត្រូវចេញពីទីលាន៥នាទី ហើយចូលលេងវិញ
- ពេលបាល់ចេញ អាចយកជើងទាត់ចូលក្នុងបាន ដោយឈប់យកដៃបោះ (throw in)
- ពេលមានការផ្អាកដោយសារកត្តាណាមួយ (មានកីឡាកររបួសជាដើម) អាជ្ញាកណ្ដាលនឹងចុចម៉ោងផ្អាកដែរ។ ការផ្អាកម៉ោនេះត្រូវបានបញ្ជាក់ថា ធ្វើឡើងដើម្បីបញ្ចៀសការស៊ីម៉ោង។
បើតាមសារព័ត៌មាន Mundo គឺ FIFA គ្រោងសាកអនុវត្តច្បាប់ថ្មីនេះក្នុងការប្រកួតយុវជនអាយុក្រោម១៩ឆ្នាំមួយឈ្មោះថា Future of Football Cup ដែលមាន PSV, AZ Alkmaar, RB Leipzig និង Club Brugge ចូលរួម៕