អស់ទាស់! Yokohama FC សម្រេចផ្តល់កុងត្រាថ្មីដល់កីឡាករវ័យ៥២ឆ្នាំ Kazuyoshi Miura
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kazuyoshi Miura បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាថ្មីបន្ថែមជាមួយក្លឹប Yokohama FC នៃលីគទី២ប្រទេសជប៉ុន។
សម្រាប់កិច្ចសន្យានេះនឹងអាចធ្វើឲ្យកីឡាករវ័យ៥២ឆ្នាំបង្ហាញខ្លួននៅលើទីលានរដូវកាលទី៣៥ក្នុងអាជីពរបស់ខ្លួន ត្បិតខ្លួនចាប់ផ្ដើមលេងក្នុងក្លឹបអាជីពដំបូងជាមួយ Santos នៅប្រទេសប្រេស៊ីលក្នុងឆ្នាំ១៩៨៦។
គួរឲ្យដឹងថា អតីតសមាជិក Santos បានចូលរួមជាមួយ Yokohama FC តាំងពីឆ្នាំ២០០៥រហូតមកដល់បច្ចុប្បន្នដោយស៊ុតបញ្ចូលទីបាន២៧៣គ្រាប់ហើយឈ្នះពានរង្វាន់ J2 League ម្តងផងដែរ។