កីឡាករអៀរឡង់ម្នាក់ប្រកួតជាមួយអង់គ្លេសចប់៩០នាទីទើបដឹងថាខ្លួនមានជំងឺកូវីត១៩
(BC-99)
ក្រុមជម្រើសជាតិអង់គ្លេសទាំងមូលកំពុងតែស្ថិតក្នុងសភាពភ័យខ្លាចអំពីប្រសិទ្ធភាពនៃការឆ្លងរាលដាលជំងឺកូវីត១៩ដល់សមាជិកគ្រប់រូបរបស់ខ្លួនបន្ទាប់ពីពួកគេបានប្រកួតមិត្តភាពជាមួយក្រុមអៀរឡង់ដែលមានកីឡាករម្នាក់មានជំងឺនេះ។
ក្រុមបាល់ទាត់តោកំណាច អង់គ្លេស មិនបានអបអរជ័យជម្នះ ៣-០ របស់ខ្លួនទៅលើគូប្រជែង អៀរឡង់ ក្នុងថ្ងៃប្រកួតមិត្តភាពកំដៅសាច់ដុំឡើយ តែពួកគេបានប្រមូលគ្នាពិនិត្យសុខភាពរកជំងឺកូវីត១៩ដ៏គួរឱ្យបារម្ភ។
នៅក្នុងការប្រកួតពេញ៩០នាទីក្រុម អង់គ្លេស បានរកជ័យជម្នះយ៉ាងងាយស្រួល តែពួកគេកំពុងតែបានលេងប្រឈមជាមួយកីឡាករ អៀរឡង់ Alan Browne ដែលមានផ្ទុកមេរោគចម្លងដ៏ស្រួចស្រាវមួយនេះនឹងបានពិនិត្យឃើញវិជ្ជមាននៅក្រោយការប្រកួត។
សហព័ន្ធបាល់ទាត់អៀរឡង់បានសរសេរលើគេហទំព័រផ្លូវការថា “សហព័ន្ធបាល់ទាត់ អៀរឡង់ សូមធ្វើការបញ្ជាក់ថាខ្សែបម្រើ Alan Browne បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 មែន ។ កីឡាកររូបនេះមិនមានការទាក់ទងជិតស្និទ្ធជាមួយកីឡាករនិងបុគ្គលិកឯទៀតមុនពេលការប្រកួត Uefa Nations League ដែលនឹងត្រូវប្កួតជាមួយ វែល នៅទីក្រុង Cardiff នោះទេ”។
ករណីរបស់ Browne បានធ្វើឱ្យក្រុមជម្រើសជាតិ អង់គ្លេស ទាំងមូលមានការជ្រួលច្របល់ ហើយវាអាចបង្កឱ្យមានហានិភ័យធំធេងផងដែរដល់ការប្រកួតក្នុងក្របខណ្ឌ Premier League តែម្តង។