Zlatan Ibrahimovic៖ នៅក្នុងពិភពរបស់លោកព្រះ គ្មានពាក្យថារើសអើងពណ៌សម្បុរឡើយ
កាលពីម្សិលមិញ Romelu Lukaku និង Zlatan Ibrahimovic បានប៉ះទង្គិចគ្នាក្នុងអំឡុងពេលការប្រកួតនៅពានរង្វាន់ Coppa Italia វគ្គ៨ក្រុមចុងក្រោយ។
ខ្សែប្រយុទ្ធទាំង២ខាងលើបានទង្គិចគ្នានិងឈ្លោះគ្នានៅចុងវគ្គទី១ ដោយអតីតសមាជិក Manchester United ទាំង២រូបនេះបានប្រើពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមក ដោយ Zlatan ត្រូវគេរាយការណ៍មកថាបានជេរ Lukaku ថាជាសត្វលា ប៉ុន្តែ Lukaku និយាយថា Zlatan ពានជេរប្រមាថដល់ម្ដាយរបស់គេ រួចគេក៏តបទៅវិញដោយនិយាយបំពានទៅកាន់គ្រួសារ Zlatan វិញ។
យ៉ាងណាក្តី Zlatan Ibrahimovic ក៏បានបង្ហោះសារឆ្លើយតបមួយតាមបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថា៖ “នៅក្នុងពិភពរបស់ Zlatan គឺគ្មានកន្លែងសម្រាប់ការរើសអើងឡើយ។ អ្នកទាំងអស់គ្នាមានសិទ្ធស្មើគ្នាទាំងអស់។”
គួរឱ្យដឹងថា ក្រោយបញ្ចប់ការប្រកួតមានរបាយការណ៍ជាច្រើនបានចុះផ្សាយមកថា ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំបានប្រើប្រាស់ពាក្យរើសអើងពណ៌សម្បុរទៅកាន់ Romelu Lukaku ដែលជាហេតុធ្វើសមាជិក Inter Milan ទប់អារម្មណ៍ខ្លួនឯងមិនបាន រហូតឈានទៅដល់ការប៉ះទង្គិចគ្នាតែម្តង។
ទស្សនាវីដេអូ៖