រឿងមួយអ្នកទស្សនាមួយចំនួនប្រហែលមិនដឹងពី អ៊ុំ សេរីរ័ត្ន
តាមពិតទៅមុនក្លាយជាអ្នកចាំទីដូចបច្ចុប្បន្ន អ៊ុំ សេរីរ័ត្ន បានហ្វឹកហាត់បាល់ទះតាមឪពុកជាអតីតជម្រើសជាតិ និងលេងតែផ្នែកខាងលើប៉ុណ្ណោះកាលពីនៅក្មេង តែក្រោយមកដោយឃើញអំណោយផលផ្នែកកាយសម្បទា និងសមត្ថភាពប្រើដៃ លោក ទេព ឡុងរចនា បានសម្រេចចិត្តកែច្នៃកូនក្រុមរូបនេះទៅតួនាទីចាប់បាល់។
ទេព ឡុងរចនា អ្នកចាត់ការក្រុមកងយោធពលខេមរភូមិន្ទ រំឭកបែបនេះ “៖ធម្មតាមនុស្សតែងតែមានទេពកោសល្យរៀងៗខ្លួន។ យើងមើលឃើញចិត្តរបស់គាត់តើគាត់ស្រលាញ់ខាងណា ពីក្មេងមកចូលចិត្តអី។ អ្វីដែលអ៊ុំ សេរីរ័ត្ន ជោគជ័យផ្នែកចាំទីហ្នឹង គឺខ្ញុំមើលឃើញចំណុចទាំងអស់ហ្នឹង។ ទីមួយគាត់ចូលចិត្តលេងបាល់ទាត់ ព្រោះកាលនៅក្មេង គាត់ចង់តែហាត់បាល់ទាត់ មិនសូវចង់លេងបាល់ទះប៉ុន្មានទេ។ តែដឹងហើយថា ឪពុកគាត់ធ្លាប់ជាកីឡាករជម្រើសជាតិបាល់ទះដ៏ល្បីម្នាក់អំឡុងទសវត្សរ៍៨០ អ៊ីចឹងធម្មតាទេ នេះហៅថា ឈាមឪពុក និងកូន អ៊ីចឹងទៅហ្នុង។ តែដោយឃើញបាល់ទះពេញនិយមជាងទាំងលើពិភពលោក អ៊ីចឹងហើយបានជាខ្ញុំខំទាញគាត់មកបាល់ទាត់។ តែដំបូងឡើយគាត់ចូលចិត្តលេងតែជើងទេ និងធ្លាប់លើកពានជាមួយក្រុមក្មេងៗគាត់ទៀត។”
អ្នកចាត់ការក្រុមដដែលយល់ឃើញថា ការធ្លាប់លេងបាល់ទះគឺជាទុននៃទេពកោសល្យប្រើដៃ ជាពិសេសអាចដឹងពីខ្យល់បាល់បានច្បាស់។
លោក ទេព ឡុងរចនា បន្ថែម “៖មួយទៀតដោយសារខ្ញុំមើលឃើញកាយសម្បទាគាត់ និងទេពកោសល្យផ្នែកចាប់។ អ្នកលេងបាល់ទះជាទូទៅពូកែដឹងខ្យល់បាល់។ អ៊ីចឹងហើយយើងក៏សូមឪពុកម្ដាយគាត់មកលេងបាល់ទាត់។ ពេលគាត់ចាប់អាជីពហ្នឹងហើយបូកទាំងទឹកចិត្តគាត់ទៀត គឺជំរុញលឿនណាស់។”
អ៊ុំ សេរីរ័ត្ន ថតជាមួយឪពុក និងបងប្រុស
គួរដឹងដែរថា អ៊ុំ សេរីរ័ត្ន ផ្ដើមអាជីពបាល់ទាត់នៅ Army FC ជាមួយបងប្រុសរបស់គេ អ៊ុំ វិចិត្រ ដែលបានផ្លាស់ទៅភ្នំពេញក្រោននៅរដូវកាល២០២០នេះ៕