ក្របខ័ណ្ឌ Premier League រកឃើញកីឡាករនិងបុគ្គលិកក្លឹបចំនួន ១៦ នាក់វិជ្ជមានកូវិដ-១៩
ក្របខ័ណ្ឌ Premier League និយាយថាកីឡាករនិងបុគ្គលិកក្លឹបចំនួន ១៦ នាក់បានធ្វើតេស្តិ៍រកមេរោគឆ្លងនៅសប្តាហ៍ចុងក្រោយនេះ។ ឆ្លងកាត់ការប្រកួតចំនួន ២ ជុំនៅ Premier League បានធ្វើតេស្តបុគ្គលិកនិងកីឡាករចំនួន ៣.០៦០ នៅចន្លោះថ្ងៃទី ១៦ និង ២២ ខែសីហាដោយមានករណីវិជ្ជមានចំនួន ១២នាក់ ។
តួលេខនេះបង្ហាញពីការកើនឡើងមួយទៀតបន្ទាប់ពីមានករណីវិជ្ជមានចំនួន ៩នាក់ នៅក្នុងសប្តាហ៍ទី ១ និង ១១នាក់ នៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា ដូច្នេះហើយក្របខ័ណ្ឌ Premier League នឹងរក្សាកម្មវិធីធ្វើតេស្តប្រចាំសប្តាហ៍របស់ខ្លួនពីរដងក្នុង១សប្តាហ៍ដដែរ។
គួររំលឹកថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Christian Pulisic បានខកខានការទទួលចូលលេងនៅថ្ងៃអាទិត្យជាមួយក្រុម Arsenal បន្ទាប់ពីបានធ្វើតេស្តិ៍រកមេរោគនេះ ក៏ដូចជាខ្សែការពារ Ben White របស់ក្រុម Arsenal ដែរក៏វិជ្ជមានកូវិដ១៩ផងដែរ៕