
Chelsea ចាញ់ Zagreb ខណៈ Haaland ដាក់២គ្រាប់ម្នាក់ពេល Man City ស៊ី Sevilla
ក្រុមជើងឯក UEFA Champions League ២សម័យ Chelsea បានបើកឆាករដូវកាលថ្មី២០២២/២០២៣ ជាមួយបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Dinamo Zagreb ដោយលទ្ធផល ១ទល់នឹង០។
ក្រុមជើងឯកក្រូអាត Zagreb ឈ្នះតែ៥ដងប៉ុណ្ណោះក្នុងការប្រកួត៤៣លើកនៅ UEFA Champions League ប៉ុន្តែពួកគេបាននាំំមុខតោខៀវ តាំងពីនាទីទី១៣ ដោយ Mislav Orsic និងជាគ្រាប់ជ័យជម្នះតែម្ដង។
Pierre-Emerick Aubameyang ដែលទើបផ្ទេរពី FC Barcelona មានឱកាសតាមស្មើដែរ តែបែរជាគ្រាប់បាល់របស់គេ off-side ទៅវិញ។
ដោយឡែក Manchester City បានយកឈ្នះម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ០ទល់នឹង៤ ដែលរកបានដោយ Erling Haaland ២គ្រាប់ ខណៈ Phil Foden និង Ruben Dias រកបានម្នាក់មួយគ្រាប់៕