គ្រូ Bologna របូតតំណែងមុនគេនៅ Serie A រដូវកាលនេះ
លោក Sinisa Mihajlovic ក្លាយជាគ្រូបង្គោលទី១នៅក្របខណ្ឌកំពូលអ៊ីតាលី រដូវកាល២០២២/២០២៣ នេះដែលត្រូវបានដកចេញពីតំណែង។
ក្លិប Bologna បានប្រកាសចែកផ្លូវពីគ្រូបង្វឹកជនជាតិស៊ែបនៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា នេះ បន្ទាប់ពីប្រកួតបានត្រឹម៥លើក ដោយស្មើ៣ ចាញ់២ មិនដែលឈ្នះ។ ក្រុមកំពុងឈរនៅលេខ១៦ក្នុងចំណោម២០ក្រុម។
ដោយឡែក ខ្សែប្ឈរយុទ្ធ Marko Arnautovic កំពុងនាំមុខលើតារាង Top Scorer ដោយមាន៥គ្រាប់ពី៥ប្រកួត តែបែរជាក្រុមមិនដែលឈ្នះទៅវិញ៕