Neuer បង្ហើបប្រវត្តិធ្លាប់កើតមហារីកស្បែកមុខ
អ្នកចាំទី Manuel Neuer របស់ Bayern Munich បានបង្ហើបថា ធ្លាប់មានជំងឺមហារីកស្បែកនៅលើមុខ ដែលតម្រូវឱ្យវះកាត់ចំនួនបីដង។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅប្រទេសអាល្លឺម៉ង់ថា អ្នកចាំទីរូបនេះនឹងមិនខកខានការប្រកួត World Cup ដោយសារតែជំងឺមហារីកនោះទេ។
Neuer បានបង្ហោះនៅលើ Instagram នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ដើម្បីចែករំលែកថា គេបានកើតជំងឺមហារីកស្បែក ហើយបានវិនិយោគលើក្រែមការពារកម្តៅថ្ងៃជាមួយតារាវាយកូនបាល់ Angelique Kerber ។
គេបាននិយាយនៅក្នុងវីដេអូថា “៖ យើងទាំងពីរមានប្រវត្តិកើតជំងឺស្បែក។ ក្នុងករណីរបស់ខ្ញុំ ជំងឺមហារីកស្បែកនៅលើមុខរបស់ខ្ញុំ ដែលទាមទារការវះកាត់ចំនួនបីដង។”