Paul Pogba បាននិយាយថា ក្រុមជម្រើសជាតិបារាំងមិនមែនជាក្រុមខ្លាំងដូចមុនទេ
ចាប់តាំងពីបារាំងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី, គិតមកដល់ពេលនេះ ក្រុមជម្រើសជាតិមាន់គកមួយនេះហាក់ដូចជាធ្លាក់ទម្រង់ប្រកួតច្រើន ជាក់ស្តែងការប្រកួតពានរង្វាន់យូរ៉ូ២០២០កន្លងទៅ គឺជ្រុះត្រឹមវគ្គ១៦ក្រុមដោយបាល់ប៉េណាល់ទីជាមួយក្រុមជម្រើសជាតិ ស្វីស។

TOPSHOT – France’s forward Olivier Giroud reacts to the defeat in the UEFA EURO 2020 round of 16 football match between France and Switzerland at the National Arena in Bucharest on June 28, 2021. (Photo by FRANCK FIFE / POOL / AFP)
ដោយឡែកសម្រាប់ការប្រកួតជម្រុះ World Cup 2022 ថ្មីៗនេះ ២ប្រកួតរបស់បារាំងបញ្ចប់ត្រឹមលទ្ធផលស្មើទាំង២ប្រកួត ក្នុងនោះ១ស្មើជាមួយ Bosnia & Herzegovina និងចុងក្រោយនេះ១ស្មើជាមួយ Ukraine ។ ដោយសារតែ២ប្រកួតកន្លងទៅធ្វើមិនបានល្អបែបនេះហើយ បានធ្វើឲ្យ
ខ្សែបម្រើ Paul Pogba បាននិយាយថា ក្រុមជម្រើសជាតិបារាំងលែងជាក្រុមខ្លាំងនៅលើលោកដូចមុនទៀតហើយ។ Pogba បាននិយាយបន្ថែមទៀតថា កន្លងទៅយូរដែរហើយ ចាប់តាំងពីខ្ញុំឈ្នះការប្រកួតជាមួយជម្រើសជាតិបារាំង ខ្ញុំពិតជានឹកការឈ្នះនោះណាស់! យើងទាំងអស់គ្នាពិតជានឹកមែន! យើងលែងជាក្រុមល្អបំផុតដូចមុនទៀតហើយ៕