តើភ្នំពេញក្រោនឬវិសាខាជាក្រុមដំបូងគេដែលលើកពាន League Cup?
ការប្រកួតបាល់ទាត់ពានរង្វាន់ Cambodian League Cup រដូវកាល ២០២២ នឹងជារដូវកាលដំបូងផងនោះ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា នេះ។
ក្នុងនោះ ក្រុមខ្លាំង២ គឺ ភ្នំពេញក្រោន ត្រូវប៉ះវិសាខា នៅកីឡដ្ឋាន RSN ចាប់ពីម៉ោង៦និង៣០នាទីល្ងាចតទៅ។
មុនឈានដល់វគ្គដណ្ដើមជើងឯកនេះ ភ្នំពេញក្រោន ជាក្រុមលេខ១ក្នុងពូលរបស់ខ្លួន ដោយឈ្នះទាំង៣លើក ហើយបានទម្លាក់ព្រៃវែងអេហ្វស៊ី វគ្គ៨ក្រុម និងណាហ្គាវើលដ៍វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សម្រាប់វិសាខា ក៏ជាក្រុមលេខ១ក្នុងពូលដែរ ហើយបានបន្តទម្លាក់បឹងកេតក្នុងវគ្គ៨ក្រុមចុងក្រោយ និងឈ្នះព្រះខ័នរាជស្វាយរៀង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕