
Ozil ចង់លេងនៅឥណ្ឌូនេស៊ី
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសមិនបានលាក់បាំងពីបំណងរបស់ខ្លួនឡើយ ដោយបានថ្លែងថា នឹងអាចលេងនៅក្លិប Bali United ក្នុងក្របខណ្ឌកំពូលឥណ្ឌូនេស៊ី នៅថ្ងៃណាមួយ។
“ខ្ញុំនៅជាប់កុងត្រាជាមួយ Fenerbahce នៅឡើយ។ ខ្ញុំសប្បាយចិត្តក្នុងការលេងនៅទីនោះ តែប្រសិនបើមានឱកាសលេងនៅឥណ្ឌូនេស៊ី នាពេលអនាគត ខ្ញុំចង់លេងឲ្យ Bali United។” នេះជាការថ្លែងរបស់ Ozil ជាមួយសារព័ត៌មានឥណ្ឌូនេស៊ី។
Ozil ទាក់ទាញបាននូវចំណាប់អារម្មណ៍ពីអ្នកគាំទ្រនៅឥណ្ឌូនេស៊ី។ អគ្គនាយកក្លិប Bali United លោក Yabes Tanuri បានបង្ហាញចំណាប់អារម្មណ៍លើ Ozil ហើយលោកក៏បានជួបពិភាក្សាជាមួយអតីតសមាជិក Real Madrid និង Arsenal រូបនេះផងដែរ។
គួរដឹងដែរថា Ozil កំពុងមានវត្តមានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី៕