
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបង្ហាញឯកសណ្ឋានថ្មី
ឯកសណ្ឋានថ្មីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានបង្ហាញជាផ្លូវការហើយ ទាំងឈុតប្រកួតក្នុងដី, ក្រៅដី, អាវធ្វើដំណើររបស់ ក្រុមការងារ ក្រុមកីឡាករ, និងអាវហ្វឹកហាត់។
ឯកសណ្ឋានប្រកួតក្នុងដី
លោក សុខា រ៉ានាថ នាយកផ្នែកទីផ្សារនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រកាសថា ការប្រើប្រាស់ផលិតផលខ្លួនឯងបែបនេះ ព្រោះចង់ឲ្យជម្រើសជាតិមានម្ចាស់ការខ្លួនឯង ពាក់ប្រេនខ្លួនឯង និងជាពិសេស ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ខ្មែរ។
ឯកសណ្ឋានក្រៅដី
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវមានភារកិច្ចប្រកួតមិត្តភាពតទល់ទីម័រខាងកើតនៅពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី០២ ខែមិថុនា មុនចាប់ផ្ដើមវគ្គជម្រុះ AFC Asian Cup 2023 នៅឥណ្ឌា ពីថ្ងៃទី០៨ ខែមិថុនា តទៅ៕