គាត់មានក្តីស្រម៉ៃចង់មកដឹកនាំក្លឹបនៅអង់គ្លេសផង!!!
វីរៈបុរសបាល់ទាត់បារាំងបានបង្ហើបថា “ ចង់មកជំនួសកន្លែងរបស់ Jose Mourinho នៅរដូវកាលក្រោយ “។
ស្របពេល អំឡុងការប្រកួត pre-season លោក Mourinho បានបង្ហាញការមិនសប្បាយចិត្តទៅនិងបញ្ហាក្នុងក្រុមមួយចំនួនដែលកើតចេញពីកីឡាកររបស់ Manchester United ផ្ទាល់តែម្តង។
បើយោងតាមសារព៍តមាន L’Equipe របស់បារាំងបានចុះផ្សាយថា បន្ទាប់ពីចាកចេញពី Real Madrid កាលពីខែមេសាកន្លងទៅ Zidane មានមហិច្ឆិតាចង់ធ្វើជាគ្រូបង្វឹកនៅក្របខ័ណ្ឌបាល់ទាត់ក្នុងប្រទេសអង់គ្លេស ដោយដាក់គោលដៅមកកាន់ក្លឹបបិសាចក្រហម Manchester United ទៀតផង។
បច្ចុប្បន្នបុរសវ័យ 46ឆ្នាំ កំពុងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនិង សេះបង្កង់ Juventus្ ក៏ដូចជាអនាគត់ស្រពិចស្រពិលក្នុងការដឹកនាំក្រុមជំរើសជាតិបារាំងផងដែរ ព្រោះលោក Didier Deschamps ក៏សំឡឹងពីគោលដៅថ្មីរបស់គាត់ក្នុងក្រុមមាន់គកបារាំងដូចគ្នា។
អំឡុងពេលនៅជាគ្រូបង្វឹករបស់ Real Madrid ” Zizou” ធ្លាប់ជួយអោយស្តេចសលើកពាន Champions League 3រដូវកាលជាប់គ្នា LaLiga 1រដូវកាល និង Spanis Super Cup 1លើកផងដែរ។
ចំណែកឯលោក Mourinho ក៏ធ្លាប់ជួយអោយបិសាចក្រហមឈ្នះពានមួយចំនួនដែរដូចជា EFL Cup 1លើក Europa League 1លើក ក្នុងរដូវកាលដំបូងដែលគាត់ចូលមកដឹកនាំ។