Mertens បញ្ចប់ក្តីសង្ឃឹមរបស់ Chelsea និង Inter Milan
(BC99)
Dries Mertens បានបន្តកិច្ចសន្យាថ្មីជាមួយ Napoli រហូតដល់ឆ្នាំ ២០២២ និងបញ្ចប់ការរំពឹងទុករបស់ក្លឹបធំៗមួយចំនួនដែលមានបំណងចង់ផ្ទេររូបគេនៅរដូវកាលក្រោយដែលមានដូចជា តោខៀវ Chelsea និងក្រុម Inter Milan ជាដើម។
កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះត្រូវបានផ្សាភ្ជាប់ទៅនឹងការដោះដូរទៅកាន់ក្លឹបធំៗផ្សេងទៀតនៅអឺរ៉ុប ក្រោយពីច្ចព្រមព្រៀងឋិតនៅទឹកដី Stadio San Paolo នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រុមតោខៀវ Chelsea គឺជាក្រុមដ៏នលេចធ្លោរជាងគេក្នុងការតាមប្រមាញ់យក Dries Mertens ខណៈដែលក្រុម Inter Milan ដេញតាមពីក្រោយដោយអះអាងហ៊ានអោយផ្តល់ប្រាក់ឈ្នួលល្អប្រសើរជាងដែលកីឡាកររូបនេះទទួលបានពី Napoli ។
ប៉ុន្តែកីឡាករវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានគេអះអាងថាមិនបានគិតរឿងទឹកប្រាក់ជាសំខាន់នោះឡើយ ដោយបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តនៅ Napoli ដែលក្លិបនឹងបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ។
សេចក្តីថ្លែងការណ៍របស់ក្លឹប Napoli បានសរសេរថា ” Napoli រីករាយក្នុងការប្រកាសថាខ្លួនបានយល់ព្រមលក្ខខណ្ឌជាមួយ Dries Mertens លើកិច្ចសន្យាថ្មីមួយ។ Mertens បានចុះកុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយនឹងជម្រើសដ៏ល្អដើម្បីអនាគត”។
សូមបញ្ជាក់ថា Mertens បានយកឈ្នះ Marek Hamsik ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនជាងគេអោយក្លឹបរបស់ខ្លួន។ Mertens បានផ្លាស់ទៅ Napoli ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីបានចំនាយពេល ២ ឆ្នាំជាមួយ PSV ហើយចាប់តាំងពីពេលនោះមកគេបានស៊ុតបញ្ចូលទីចំនួន ១២២ គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅ Serie A។