ល្ងាចនេះ រឿង សោភ័ណ្ឌ តូចប៉ះប្អូននាគខ្មៅ ឃុន ឌីម៉ា
ល្ងាចនេះវេលាម៉ោង ៥:៣០ នាទីការប្រកួតលក្ខណៈបណ្តុះបណ្តាល ថ្នាលគុនខ្មែរដែលរៀបចំ ដោយលោក ស៊ន អេលីត នឹងចាប់ផ្តើមធ្វើការប្រកួតនៅក្លិបប្រដាល់ឆ្មាសសែនសុខគុនខ្មែរ ស្ថិតនៅវិទ្យាល័យឬស្សីកែវ ។ សម្រាប់កម្មវិធីប្រកួតក្នុងនោះមានថ្នាលគុនខ្មែរដែលមានទេពកុសល្យពីររូបត្រូវប៉ះគ្នា ពោលគឺកូនសិស្សរបស់លោក ធន់ សុភា ដែលគេដាក់រហ័ស្សនាមថា រឿង សោភ័ណ្ឌ ទីពីរដោយសារតែកណ្តាប់ការប្រើកណ្តាប់ដៃឆ្វេងដ៏ល្អរបស់គេពេលហ្វឹកហាត់និងប្រកួតកន្លងមកនោះ ត្រូវប៉ះប្អូនប្រុសម្ចាស់មេដាយមាសស៊ីហ្គេមហើយក៏ជាត្រកួលអ្នកប្រដាល់ ឃីម ឌីម៊ី ត្រូវជាកូនប្រុសរបស់គ្រូបង្វឹកថ្នាលគុនខ្មែរ ហេង ប៊ុនឃីម ផងដែរ ។
ក្រៅពីគូនេះនៅមានការប្រកួតជាច្រើនគូទៀតផងដែរ ដែលបងប្អូនអាចមកចូលរួមទស្សនាដោយសេរី ៕