វ៉ាន់ វឿន សងសឹក ជ័រ ពៅ បានសម្រេចអមដោយប្រាក់រង្វាន់២លានរៀលពីគោជល់
ការប្រកួតដណ្តើមប្រាក់២លានរៀលពីគោជល់ដ៏ជក់ចិត្តកាលពីចុងសប្តាហ៍រវាង វ៉ាន់ វឿន និង ជ័រ បានបញ្ចប់ដោយជោគជ័យនាសង្វៀន CNC ឬស្សីកែវ ។ ពេញ៥ទឹក វ៉ាន់ វឿន និង ជ័រ ពៅ បានបញ្ចេញអាវុធគ្រប់ស្នៀតទាំងកែង កណ្តាប់ដៃ និង ទាត់ សងទៅសងមកយ៉ាងកក្រើកពេញសង្វៀន ។ លទ្ធផលចុងក្រោយចៅក្រមបានផ្តល់អោយ វ៉ាន់ វឿន ជាអ្នកទទួលបានជោគជ័យ ហើយក៏ជាការសងសឹកបានសម្រេចផងដែរ បន្ទាប់ពីលើកទីមួយរូបគេត្រូវ ជ័រ ពៅ ផ្តួលមុនទឹក៥ ។ ការឈ្នះនេះម្ចាស់ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ដណ្តើរឆ្ពោះទៅតាមខេត្តទទួលបាន ២លានរៀលពីក្រុមហ៊ុនភេសជ្ជគោជល់ ៕