ទីបំផុត បឺត សង្ឃឹម ឈ្នះខ្សែក្រវាត់លើកដំបូងក្នុងអាជីពគុនខ្មែរហើយ
ទីបំផុតម្ចាស់ខ្សែក្រវាត់ កម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ ប្រភេទទម្ងន់ ៥៧ គីឡូក្រាមបានរកឃើញម្ចាស់ហើយគឺបានទៅលើកីឡាករ បឺត សង្ឃឹម បន្ទាប់ពីបានយកឈ្នះដោយពិន្ទុមិនឯកច្ឆ័ន្តលើ ប៊ុន សុធា ក្រោយប្រកួតពេញ៥ទឹកយ៉ាងស្វឹតស្វាញនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ នាព្រឹកថ្ងៃ សៅរ៍ ទី ២៣ ខែ មករា ឆ្នាំ ២០២១ នេះ ។ នេះជាខ្សែក្រវាត់លើកដំបូងរបស់ បឺត សង្ឃឹម ក្រោយប្រកបអាជីពគុនខ្មែរជាយូរមកហើយ ក្រោយពីតស៊ូក្នុងពានរង្វាន់នេះដោយឆ្លងកាត់ការឈ្នះ ឡុង រ៉ាមី , យុគ យក្សផ្លែ , វ៉ាន់ វឿន និង ចុងក្រោយ ប៊ុន សុធា ៕