សេក គឹមរួន ប្រាប់មូលហេតុដែលរូបគេបាត់មុខពីសង្វៀនគុនខ្មែរ(មានវីដេអូ)
អស់រយៈពេលជិត១ឆ្នាំហើយដែលអ្នកប្រដាល់កំពូលប្រាំក្រុងអង្គរ សេក គឺមរួន បានបាត់មុខពីសង្វៀនគុនខ្មែរ ហើយក៏ធ្លាប់មានប្រិយ៌មិត្តដែលនិយមគាំទ្រអ្នកប្រដាល់រូបនេះតែងតែសួររកវត្តមានរបស់អ្នកប្រដាល់រូបនេះដែរ។ បើយោងតាមកិច្ចសំភាសន៌ផ្ទាល់ជាមួយលោក ហេង សារ៉េត ពិធីករកីឡាកររបស់ CBS គឹមរួម និយាយថា មូលហេតុដែលអវត្តមានរូបគេជិត១ឆ្នាំនេះ ដោយសារបាក់ឆ្អឹងម្រាមដៃខាងឆ្វេង នៅពេលដែលប្រកួតជាមួយអ្នកប្រដាល់គុនថៃលើសង្វៀនស៊ីអិនស៊ី។
ស្របពេលដែលមានរបួសនេះ សេក គឹមរួន ក៏មិនបានត្អូញត្អែរ ដូចអ្នកប្រដាល់ផ្សេងៗដែលសុំស្វែងរកជំនួយពីសប្បុរសជននានានោះទេ តែផ្ទុយមកវិញរូបគេព្យាយាមសង្ងំខ្លួនព្យាបាលរបួសដោយខ្លួនឯង។ជាមួយគ្នានេះដែរ អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តសៀមរាបរូបនេះ ក៏បានឆ្លើយតបទៅនឹងប្រតិកម្មប្រិយ៌មិត្តមួយចំនួនដែលនិយាយថា សេក គឹមរួន គឺជាអ្នកប្រដាល់មិនមានក្បាច់! អ្នកប្រដាល់គុនខ្មែររូបនេះក៏បានឆ្លើយវិញថា អ្នកដែលនិយាយអញ្ជឹងគឺគិតខុសហើយ ព្រោះថា ក្នុងចំណោមបទពិសោធន៌ប្រកួតជាង៩០ដង ភាគច្រើនរូបគេផ្តួលឲ្យដៃគូបោះបង់ការប្រកួត រឺ ក៏សន្លប់ជាង៣០នាក់រួចមកហើយ បើមិនមានក្បាច់គឺមិនអាចយកឈ្នះរឺក៏ផ្តួលឲ្យគេសន្លប់នោះទេ។
សូមបញ្ជាក់ថា ក្រោយបាត់មុខពីសង្វៀនគុនខ្មែរជិតមួយឆ្នាំកន្លងមកនេះ សេក គឺមរួន នឹងវិលមកសង្វៀនគុនខ្មែរសារជាថ្មីម្តងទៀតនៅចុងសប្តាហ៌នេះដោយប្រកួតជាមួយគុនខ្មែរនិងគុនខ្មែរ៕ (មានវីដេអូ និយាយ)