ជាង៥០០ប្រកួតហើយ សុខ ធី ទើបស្គាល់ចាញ់ដោយអាជ្ញាកណ្តាលបញ្ឍប់ជាលើកដំបូង
ការចាញ់កីឡាករថៃ រតថាំង ក្នុងទឹកទី២ដោយអាជ្ញាកណ្តាលបញ្ឈប់ ក្នុងកម្មវិធី One Champiosnhip កាលពីម្សិលមិញនាទឹកដីប្រទេសថៃ ជាការចាញ់ ( TKO / KO )លើកដំបូងរបស់កីឡាករគុនខ្មែរ សុខ ធី ក្នងចំណោមការប្រកួតរបស់គេជាង ៥០០ ប្រកួតតាំងពីចាប់ផ្តើមឡើងសង្វៀនមក ។
កីឡាករដើមកំណើតខេត្តបន្ទាយមានជ័យ ធ្លាប់បានបញ្ជាក់ថាការប្រកួតរបស់ប្រហែលជាង៥០០ដងហើយ ដោយមិនដែលស្គាល់សន្លប់ រឺ អាជ្ញាកណ្តាលបញ្ឈប់ មុនចប់ការប្រកួតនោះទេ ប៉ុន្តែបើគេវាយអោយរាប់គឺ មានប៉ុន្តែនៅតែអាចតស៊ូបានពេញទឹកនៃការប្រកួត ។ រូបភាព៖ One Championship