ឃុន ឌីម៉ា ធ្លាប់ប្រកួតក្រៅប្រទេសជិត១០ប្រកួត ហើយវាយលក្ខណគុនខ្មែរអត់ដែលចាញ់
ការពិតនាគខ្មៅ ឃុន ឌីម៉ា ធ្លាប់មានបទពិសោធប្រកួតនៅក្រៅប្រទេសចំនួន៨ប្រកួតរួចមកហើយ មានទាំងលក្ខណៈគុនខ្មែរ និង MMA ផងដែរ ដោយក្នុងនោះរូបគេប្រកួតមិនដែលចាញ់នោះទេ សម្រាប់ប្រដាល់សេរី ខណៈគុនចម្រុះគេចាញ់២ និងឈ្នះម្តង ប៉ុន្តែគេបានអោយស្មើវិញ ។
ការចេញប្រកួតទាំង៨ដងនេះមានរយៈយូរដែរមកហើយ ស្របពេលបច្ចុប្បន្ននេះមានអ្នកគាំទ្រ ជាច្រើនចង់អោយ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះប្រកួតក្រៅប្រទេស ហើយបើតាមការ សាកសួររូបគេបញ្ជាក់ថា តែងតែចង់ចេញប្រកួតក្រៅប្រទេស ប៉ុន្តែមិនមានការទាក់ទង ពីអ្នកដឹកនាំកីឡាករណា មកលើរូបគាត់ដើម្បីប្រកួតក្រៅប្រទេសនោះទេ ។
បទពិសោធប្រកួតក្រៅប្រទេសរបស់ ឃុន ឌីម៉ា លក្ខណៈក្នុងទ្រុង៣ដងរូមមាន៖
១. ចាញ់កីឡាករហ្វីលីពីន Ruel Catalan នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៣
២. ចាញ់កីឡាករពិន្ទុកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Merican ក្នុងឆ្នាំ ២០១៤
៣. ឈ្នះកីឡាករហ្វីលីពីន Rane Catalan នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៣ ប៉ុន្តែត្រូវបានកាត់សេចក្តីអោយស្មើវិញដោយ ឌីម៉ា វាយខុសលក្ខខណ្ឌ ( វាយពីក្រោយ ) ។
ចំណែកលក្ខណៈសេរីគុនខ្មែរវិញនាគខ្មៅមិនដែលចាញ់នោះទេពោល៥ប្រកួតនៅក្រៅប្រទេសគេឈ្នះទាំងអស់ក្នុងនោះរួមមាន៖
១. ឈ្នះកីឡាករថៃ Supper X ក្នុងទឹកទី១ នៅទឹកដីប្រទេសថៃក្នុងឆ្នាំ២០១៦
២. ឈ្នះកីឡាករបារាំង Vieira Brandon ដោយពិន្ទុនៅទឹកដីប្រទេសបារាំងទទួល បានខ្សែក្រវាត់មួយគ្រឿនក្នុងឆ្នាំ ២០១៨
៣. ការប្រកួតស៊ីហ្គេម២០១៧នៅប្រទេសម៉ាឡេស៊ីចំនួន៣ប្រកួតដែលរូបគេឈ្នះទាំងអស់រកបាន មេដាយមាសជូនប្រទេសជាតិក្នុងនោះឈ្នះ Mohd Amirul របស់ម្ចាស់ផ្ទះបន្តឈ្នះកីឡាករហ្វីលីពីន Ryan Jakiri ក្នុងទឹកទី២ និងចុងក្រោយឈ្នះកីឡាករថៃ Chonlawit Preedasak ទទួលបាន មេដាយមាសតែម្តង ៕