មកក្លិបថ្មីចាញ់ម្តង លី ភា ប្រឹងកាន់តែខ្លាំងសម្រាប់ការប្រកួតសប្តាហ៍នេះ
ចាប់តាំងពីផ្លាស់មកចូលរួមជាមួយជាមួយក្លិប ប៉ែន កាក់ អ្នកលេងគុនខ្មែរ លី ភា ទើបស្គាល់បរាជ័យលើកដំបូងកាលពីប្រកួតចុងក្រោយ ខណៈក្នុងសប្តាហ៍ថ្ងៃសៅរ៍ នេះកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរកីឡាករគុនខ្មែររូបនេះត្រូវជួបកីឡាករថៃ ភីផូស៊ី លើប្រភេទទម្ងន់ ៦០ គីឡូក្រាម ។អ្នកប្រដាល់ខេត្តបាត់ដំបង មិនបានស្គាល់ពីសមត្ថភាពដៃគូនោះទេ ប៉ុន្តែបទពិសោធជួបថៃ កន្លងមកធ្វើអោយរូបកេបានស្វែងយល់ពីក្បាច់កីឡាករថៃបានច្រើនរួចមកហើយ ពោលអ្វីដែលគេមើលឃើញគឺល្អជង្គង់ និងមានជំហររឹងមាំល្អ ជាដើម។
កូនសិស្សរបស់លោក ស៊ន អេលីត បន្ថែមថារូបគេនឹងព្យាយាមរកវិធីសាស្ត្រយកឈ្នះលើកីឡាករថៃម្នាក់នេះអោយបានដាក់ក្តីសង្ឃឹម ៦៥ ភាគរយថាអាចយកឈ្នះបានក្នុងការប្រកួតនេះ ។សូមបញ្ជាក់ថា ការប្រកួតរវាង លី ភា និង ភីផូស៊ី នឹងធ្វើឡើងនៅកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរព្រឹកថ្ងៃទី ២១ ខែ មិនា ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN CNC និង MYTV ចចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹកតទៅ ៕