សុខ សាវិន និយាយថា៖ ចាប់ពីទឹកទី៣ឡើងរូបគេគាំងជំហរប្រកួត(មានវីដេអូប្រកួត)
ទីបំផុតកីឡាករគុនខ្មែរ សុខ សាវិន នៅតែមិនអាចសងសឹកទៅលើអ្នកប្រដាល់គុនថៃ វិតថៈយ៉ាកយុទ្ធ នៅលើសង្វៀន ISI Palm បាន ដោយប្រកួតចាញ់ពិន្ទុដូចលើកមុន។ មុនការប្រកួតឈានចូលមកដល់ សុខ សាវិន មានជំនឿចិត្តច្រើនថា នឹងអាចដណ្តើមបានបីពិន្ទុពីកីឡាករថៃរូបនេះបាន តែផ្ទុយទៅវិញចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុដោយឯកច្ឆ័នទៅឲ្យកីឡាករគុនថៃ វិតថៈយ៉ាកយុទ្ធ។
បើនិយាយអំពីសាច់វ៉ៃនៅលើសង្វៀនវិញ ទឹក១នឹងទឹក២ កូនសិស្សរបស់លោក ស៊ន អេលីត ធ្វើបានល្អ តែចាប់ចូលទឹក៣មក កីឡាករថៃហាក់បីដូចជាចាប់ក្បាច់គុនខ្មែរបាន ទើបធ្វើឲ្យ សុខ សាវិន ពិបាកវ៉ៃចូលកីឡាករថៃនេះប។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីចប់ការប្រកួត សុខ សាវិន ក៏ទទួលស្គាល់ថារូបគេប្រកួតចាញ់ពិន្ទុកីឡាករថៃនេះមែន ដោយសារតែកីឡាករថៃម្នាក់នេះបានធ្វើឲ្យរូបគេគាំងជំហរចាប់ពីទឹកទី៣ឡើង ហើយរូបគេនឹងដាក់គោដៅត្រៀដណ្តើម៣ពិន្ទុសម្រាប់ជំនួបទី២ជាមួយអ្នកប្រដាល់ថៃ ទួនប៉េ នាប្រកួតបន្ទាប់៕ (មានវីដេអូប្រកួតនៅខាងក្រោម)