កង ថៃឡែន និយាយថា ការវ៉ៃលេងសើចនៅលើសង្វៀនគឺជាចិត្តសាស្រ្តធ្វើឲ្យដៃគូបែកអារម្មណ៍
នេះគឺជាការសន្លប់លើកទី២របស់អាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា រាប់ចាប់តាំងពីចាញ់សន្លប់របស់កីឡាករថៃ ខ្លាឃុនសឹក ដោយទាត់មួយជើងក្នុងទឹកទី២ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ មក ឡៅ ចន្ទ្រា ទើបតែស្គាល់រស់ជាតិចាញ់សន្លប់សារជាថ្មីក្រោមកែងរបស់កីឡាករថៃ កងថៃឡែន ត្រឹមទឹកទី២ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាសង្វៀន ស៊ី អ៊ិន ស៊ី នាថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយចប់ការការប្រកួតកីឡាករ កង ថៃឡែន បាននិយាយជាមួយលោក ហេង សារ៉េត នៅលើសង្វៀនថា៖ ការលេងសើចរបស់គេនៅលើសង្វៀនគឺជាយុទ្ធសាស្រ្តមួយដែលអាចធ្វើឲ្យដៃគូប្រែប្រួលអារម្មណ៍បាន ហើយរូបគេក៏សប្បាយចិត្តនឹងធូរទ្រូងបន្តិចក្រោយពីផ្តួលឲ្យដៃគូត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២។ បើនិយាយអំពីអ្នកគាំទ្រវិញ រូបគេក៏មានអារម្មណ៍បុកពោះមិនស្ទើដែរ ព្រោះថា គ្រាន់តែលឺសំលេងអ្នកគាំទ្រខ្មែរ បានធ្វើឲ្យអារម្មណ៍របស់គេបុកពោះរៀងភ័យ ហើយក៏ធូរចិត្តវិញនៅពេលដែលអាចផ្ទួលឲ្យដៃគូសន្លប់មិនអាចក្រោកឡើងប្រកួតវិញបាន៕