
កីឡាករថៃ៣រូបអាចជាដៃគូរបស់ យ៉េន ឌីណា សម្រាប់ការប្រកួតបន្ទាប់
ក្រោយយកឈ្នះ រុងណាផា អ្នកដឹកនាំកីឡាកររបស់ប្រទេសថៃបានសរសើរយ៉ាងខ្លាំងចំពោះទម្រង់ប្រកួតរបស់ យ៉េន ឌីណា ដែលធ្វើអោយ រុងណាផា ចូលមិនចុះហើយអាចវាយបកមកវិញបានយ៉ាងល្អក្នុងការប្រកួតកាលពីចុងសប្តាហ៍ នាសង្វៀន ស៊ី អ៊ិន ស៊ី ។
បើសិនមានឈ្មោះ យ៉េន ឌីណា ប្រកួតទៀតអ្នកដឹកនាំកីឡាកររបស់ប្រទេសថៃមកប្រកួតនៅកម្ពុជាត្រៀម កីឡាករ៣រូបដើម្បីតតាំងជាមួយអ្នកប្រដាល់ខេត្តកោះកុងរូបនេះក្នុងនោះមាន ឌិនណាផូ , ហ្វុនលួង និង ជែកនួន ។ គ្រូបង្វឹករបស់ថៃសុំមិនបញ្ចេញឈ្មោះបង្ហើបបន្តថា ឌិនណាផូ ជាជម្រើសទី១ ពីព្រោះទាំងទម្ងន់ និងសមត្ថភាពអាចប្រកួតជាមួយគ្នាបាន ខណៈ ហ្វុនលួង លោកយល់ថាពិបាកតតាំងជាមួយ យ៉េន ឌីណា ដោយសារស្ទើទម្ងន់ ហើយលោកគិតថាសមត្ថភាពអាចក្រោម ឌីណា ចំណែក ជែកនួន លោកគិតថាជាជម្រើសចុងក្រោយ ពីព្រោះ សមត្ថភាពរបស់គេស្ថិតក្រោម យ៉េន ឌីណា ប៉ុន្តែបើមានឱកាសលោក នឹងដាក់អោយសាកល្បង ។
សូមបញ្ជាក់ថា យ៉េន ឌីណា រឺ ប៉ោ ភារិទ្ធ កំពុងមានសមត្ថភាពល្អក្នុងការប្រកួតលើសង្វៀនដោយ១២ ប្រកួត ចុងក្រោយមិនដែលចាញ់នោះទេដោយឈ្នះ១០ និងស្មើ២ដង ៕

ផល សោភ័ណ្ឌ និង ហ្វុនលួង

ឌីម៉ា និង ឌិនណាផូ