ក្លិបស្តង់ដាបង្ហាត់ដោយ បឺត ខាំ មានប្រាក់ខែនិងមានឱកាសចេញទៅប្រកួតនៅចិន
ឱកាសល្អសម្រាប់អ្នកចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរអាជីពបានមកដល់ក្លិបប្រដាល់ដែលមានសម្ភារៈគ្រប់បែបយ៉ាងមានការបង្ហាត់ដោយកំពូលអ្នកប្រដាល់គុនខ្មែរជាច្រើនរូប រួមទាំងអាចធ្វើការមានប្រាក់ខែនិងមានឱកាសចេញទៅ ប្រកួតនៅប្រទេសផ្សេងៗផងដែរ ។
កំពូលអ្នកប្រដាល់គុនខ្មែរប្រើបច្ចេកទេស បឺត ខាំ បានរៀបរាប់អំពីការបង្ហាត់សិស្សនៅក្លិបប្រដាល់គុនខ្មែរស្តង់ដាមួយដែលមានសម្ភារៈដ៏សំបូរបែប មានប្រាក់ខែ និងមានឱកាសចេញប្រកួតក្រៅប្រទេសបាន ជាពិសេសប្រកួតក្នុងប្រទេសចិនដែលជាម្ចាស់ក្លិបដ៏ទំនើបមួយនេះ ។
ក្លិបប្រដាល់មួយនេះកំពុងស្នើសុំបើកជាផ្លូវការពីសហព័ន្ធប្រដាល់គុនខ្មែរដើម្បីអោយកីឡាករក្នុងក្លិបចេញប្រកួតតាមសង្វៀនបាន សម្រាប់ទីតាំងស្ថិតនៅម្តុំចម្ការដូងដែលបច្ចុប្បន្ននៅតែបន្តជ្រើសរើសសិស្សអោយហ្វឹកហាត់ដើម្បីក្លាយជាកីឡាករប្រដាល់គុនខ្មែរទៅថ្ងៃខាងមុខ ៕