មួយដៃរបស់ ធឿន ធារ៉ា ផ្តួល គឹម វាសនា យក២លានពីគោជល់
អ្នកលេងពូថៅដៃគុនខ្មែរ ធឿន ធារ៉ា បានប្រើកណ្តាប់ដៃមហាទម្ងន់ផ្តួលកីឡាករ គឹម វាសនា អោយសន្លប់ក្រោកមិនរួចក្នុងទឹកទី២ នៃការប្រកួតដណ្តើមប្រាក់លានគោជល់ នាសង្វៀន ស៊ី អ៊ិន ស៊ី កាលពីថ្ងៃ សៅរ៍ កន្លងមកទៅ ។
ជំនួបលើកទី២ នេះ ធឿន ធារ៉ា ហាក់បីមិនចេញអាវុធច្រើននោះទេក្នុងទឹកទី១ ហើយទឹកទី២ ក៏កូនសិស្សរបស់លោក អេ ភូថង ម្នាក់នេះចេញមួយៗ តាមក្បាច់របស់គេដែរ ហើយការប្រើកណ្តាប់ដៃយ៉ាងធ្ងន់របស់គេ នៅដើមទឹកទី២ ធ្វើអោយ គឹម វាសនា សន្លប់តែម្តង ។ ជ័យជម្នះនេះ ធឿន ធារ៉ា ទទួលបាន ២ លានរៀលពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ ៕