Neymar ប្រឈមអវត្តមាន៦សប្ដាហ៍
ជាមួយនឹងបញ្ហារបួសពេល Paris Saint Germain ប៉ះ Saint Etienne នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា Neymar ទំនងត្រូវស្ថិតនៅក្រៅទីលានដល់ទៅ៦សប្ដាហ៍។
បើតាមសារព័ត៌មាន L’Equipe អតីតខ្សែប្រយុទ្ធ FC Barcelona ត្រូវបានបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិតថា មានបញ្ហាខ្លាំងត្រង់កជើងដែលទាមទារឲ្យសម្រាកព្យាបាលយ៉ាងតិចមួយខែកន្លះ ទើបអាច fit ១០០ភាគរយ។
រយៈពេលនេះមានន័យថា គេមិនអាចជួយ PSG ប្រកួតតទល់ Nice, Lens, Club Brugge, Monaco, Lorient និង Lyon។
ក្នុងនាទី៨៤ Neymar បានស្រែកយ៉ាងខ្លាំងដោយភាពចុកចាប់ ក្រោយត្រូវកីឡាករ Yvann Macon ជែងយកបាល់ ហើយ Neymar ព្យាយាមលោតគេច ហើយក៏មានបញ្ហាពេលធ្លាក់ចុះមកវិញ។ គេត្រូវបានសង្គ្រោះបឋម និងសែងចេញក្នុងនាទី៨៨។
រដូវកាលនេះគេទើបតែរកបាន៣គ្រាប់ និង assist ៣ដងចំណោម១០ប្រកួតនៅ Ligue 1។ នៅ Champions League វិញ កីឡាករប្រេស៊ីលរូបនេះលេង១១នាក់ដំបូងបាន៤ប្រកួត តែមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ៕