
ទាល់តែករណីនេះកើតឡើងទើប U23 កម្ពុជាអាចឡើងវគ្គបន្ត
ដូចដឹងហើយថា ក្រុមជម្រើសជាតិ U23 កម្ពុជាបានរអិលទៅកាន់លេខ២នៃពូល A ព្រឹត្តិការណ៍ AFF U23 Championship 2022 ក្រោយចាញ់ទីម័រខាងកើត ០ទល់នឹង១ ពីការភ្លាត់តែតចូលទីខ្លួនឯង ដោយ យ៉ើ សាហ្វី។
ក្នុងព្រឹត្តិការណ៍នេះក្រុមលេខ២ប្រចាំពូល A ត្រូវផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ប្រចាំពូល C ដើម្បីយកក្រុមលេខ២ល្អជាងគេទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គិតមកទល់ពេលនេះ កម្ពុជាដែលលេងបាន២ប្រកួតមាន៣ពិន្ទុ ដោយសារតែលទ្ធផលតទល់ប្រ៊ុយណេដែលជាក្រុមបាតតារាងមិនត្រូវបានរាប់បញ្ចូលទេ។ សម្រាប់សំណល់គ្រាប់បាល់ កម្ពុជា គឺ០។ ដូច្នេះកម្ពុជានៅក្រោមថៃដែលមាន៣ពិន្ទុដែរ តែសំណល់គ្រាប់បាល់ +២។ ដូច្នេះជាបណ្ដោះអាសន្នដែលថៃនៅសល់១ប្រកួតទៀតនោះ ឈរនៅតំណែងលេខ២ល្អជាងកម្ពុជា។
U23 កម្ពុជាអាចឡើង បាន ប្រសិនបើ ថៃចាញ់វៀតណាម ៣ទល់នឹង០ ដែលធ្វើឲ្យផលសងគ្រាប់បាល់របស់ថៃទៅជា -១ ឬវៀតណាម ចាញ់ថៃ ៨-០។
គួរដឹងដែរថា U23 ថៃនៅសល់១ប្រកួតទៀត ដែលត្រូវប៉ះ U23 វៀតណាម នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ៕