Liverpool រអិលទៅលេខ៦ក្រោយ West Ham និង Chelsea ឈ្នះដូចគ្នា
ក្រុមការពារតំណែងជើងឯក Liverpool បានរអិលទៅកាន់ចំណាត់ថ្នាក់លេខ៦ហើយនៃតារាងពិន្ទុសរុប Premier League បន្ទាប់ពី Chelsea និង West Ham United ទទួលបានជ័យជម្នះលើគូប្រជែងរៀងៗខ្លួននៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ។
ក្នុងការប្រកួតបង្គ្រប់សប្ដាហ៍ទី២៤ Chelsea បានយកឈ្នះ Newcastle United ដោយលទ្ធផល២ទល់នឹង០ រកបានគ្រាប់បាល់ដោយ Olivier Giroud នាទី៣១ និង Timo Werner នាទី៣៩។ ដូច្នេះក្រុមតោខៀវឡើងទៅកាន់លេខ៤ មាន៤២ពិន្ទុលើ Liverpool ២ពិន្ទុ។
ចំណែក West Ham United ដែលឈ្នះ Sheffiled United ៣ទល់នឹង០ បានឡើងទៅលេខ៥ មាន៤២ពិន្ទុស្មើ Chelsea។
២៤ប្រកួតកន្លងមក Liverpool មាន៤០ពិន្ទុស្ថិតនៅ៦ ពីក្រោមក្រុមកំពូលតារាង Manchester City ដែលទើបលេងបាន២៣ប្រកួត ចំនួន១៣ពិន្ទុ៕