
សមាជិកជម្រើសជាតិ ទៀត គឹមហេង ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ
ខ្សែបម្រើជម្រើសជាតិកម្ពុជា និងកីឡាករនៃក្លិបបាល់ទាត់ វិសាខា ទៀត គឹមហេង បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១ៈ២០ នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សដែលមានស្លាកលេខក្រុងព្រះសីហនុ 1i 7873 ដែលជិះគ្នាពីរនាក់ដែលជាគូសង្សារនឹងគ្នាបណ្ដាលឱ្យនារីជាសង្សារស្លាប់បាត់បង់ជីវិត ចំណែករថយន្តបង្ករបានរត់បាត់ស្រមោល។
គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២០ឆ្នាំរូបនេះ បានចាប់ផ្តើមប្រឡូកក្នុងវិស័យបាល់ទាត់ដំបូងជាមួយក្រុម យុវជនសាលាបាល់ទាត់ជាតិបាទី នាឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ មុនផ្លាស់មកចូលរួមជាមួយក្រុមអ្នកមាន វិសាខា មកទល់បច្ចប្បន្ន និងធ្លាប់ជាប់ជម្រើសជាតិកម្ពុជា តាំងពីឈុត U-16, U-19, U-23 រហូតដល់ឈុតធំផងដែរ៕