កីឡាករពីរនាក់រកបាន Hat Trick នៅលីគកំពូលកម្ពុជាសប្តាហ៍ទី៦
ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជាក្នុងសប្តាហ៍ទី៦ នេះមានកីឡាករ២រូបរកបាន៣គ្រាប់ក្នុងមួយប្រកួតដូចគ្នា ( Hat Trick ) គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឃនាកា និងខ្សែប្រយុទ្ធ Abee Ndjoo Hurber ។
ខ្សែប្រយុទ្ធរបស់ក្លិប បឹងកេត ចាន់ វឌ្ឍនាកា ស៊ុតបញ្ចូលទីលើក្រុម ព្រៃវែង ៣គ្រាប់ម្នាក់ឯង ជួយក្លិបការពារដំណែងជើងឯក ឈ្នះក្រុមមានមូលដ្ឋាននាខេត្ត ព្រៃវែង ៣ ទល់ ១ ។
ចំណែកខ្សែប្រយុទ្ធ Abee Ndjoo Hurber រកបាន៣គ្រាប់ម្នាក់ឯងជួយក្លិប អាស៊ីអឺរ៉ុប របស់គេឈ្នះ អគ្គិសនីកម្ពុជា ៤ ទល់ ០ ។
គិតត្រឹមសប្តាហ៍នេះ កីឡាករជនជាតិកាមេរូន Abee រកបាន៨គ្រាប់ ស្ថិតនៅកំពូលតារាង Top Scorer ខណៈខ្សែប្រយុទ្ធអេស្ប៉ាញ Mika របស់ព្រះខ័នរាជស្វាយរៀងដែលមាន៧គ្រាប់។ ចំណែកខ្សែប្រយុទ្ធរបស់ក្លិប បឹងកេត ចាន់ វឌ្ឍនាកា ទើបរកបាន៣គ្រាប់ក្នុងការប្រកួតសប្តាហ៍តែប៉ុណ្ណោះ ហើយក៏ជាបង្ហាញក្នុងជម្រើស១១នាក់លើកដំបូងក្នុងរដូវកាលនេះផងដែរ ៕