
Marcelo ថាបន្តនៅក្លឹប Real Madrid ឬចាកចេញមិនសម្រេចលើគេតែម្នាក់ទេ
Marcelo បាននិយាយថា គេអាចនឹងចូលនិវត្តពីអាជីពកីឡាករបាល់ទាត់ នៅពេលដែលផុតកុងត្រាជាមួយក្លិប Real Madrid នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
យ៉ាងណាក្ដីការដែលសម្រេចចិត្តបន្ត ឬចូលនិវ័ត្តន៍ មិនសម្រេចលើគេតែម្នាក់តែ Marcelo គ្រាន់តែចង់លេងអោយបានជាប់លាប់ តែកន្លងមកហាក់ដូចជាពិបាកបន្ទាប់ពីមានវត្តមានខ្សែកាពារ David Alaba ។
សូមបញ្ចាក់ថា ខ្សែការពារដែលពោរពេញដោយបទពិសោធរូបនេះ បានចូលរួមនៅទឹកដី Santiago Bernabeu តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយបានបង្ហាញខ្លួន ៥០០ប្រកួត គ្រប់ពានរង្វាន់ទាំងអស់៕
-Monsoon-