ក្លឹបក្រសួងការពារជាតិកំពុងមានបញ្ហាផ្ទៃក្នុង ស្របពេលសមាជិកមួយចំនួនបង្ហោះសារប្លែកៗ
កាលពីពេលថ្មីៗនេះ សមាជិករបស់ក្លិបក្រសួងការពារជាតិ បានបង្ហោះសារប្លែកៗលើបណ្ដាញសង្គម Facebook ទាក់ទងអំពីអនាគតរបស់ខ្លួន ស្របពេលលីគកំពូលកម្ពុជាកាន់តែខិតជិតចាប់ផ្ដើមរដូវកាល២០១៩។
មនោសញ្ចេតនា មិនអាចចិញ្ចឹមគ្រួសារខ្ញុំបានទេ😭 មានតែរកកន្លែងថ្មីហើយមើលទៅ🚶♂️
Posted by Chhin Chhoeun on Friday, 1 February 2019
ជាក់ស្ដែងគេឃើញខ្សែការពារជម្រើសជាតិ ឈិន ឈឿន អ្នកចាំទីជម្រើសជាតិកំពុងសម្រាកព្យាបាលរបួស អ៊ុំ សេរីរ័ត្ន បានបង្ហោះសារថា៖ “មនោសញ្ចេតនា មិនអាចចិញ្ចឹមគ្រួសារខ្ញុំបានទេ មានតែរកកន្លែងថ្មីហើយមើលទៅ” និង “កន្លែងដែរយើងធ្លាប់រស់នៅសើចសប្បាយពេលនេះបញ្ហាចូលមកហើយ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កន្លែងដែរយើងធ្លាប់រស់នៅសើចសប្បាយពេលនេះបញ្ហាចូលមកហើយ😥😥
Posted by Sereyroth Um on Saturday, 2 February 2019
ដោយឡែកប្រភពស្និទ្ធនិងក្លិបក្រសួងការពារជាតិ ក្នុងលក្ខណ្ឌមិនបង្ហាញអត្តសញ្ញាណបង្ហើបថា សារចម្លែកៗរបស់កីឡាករទាំងនោះ ទំនងកើតឡើងក្រោយមានព័ត៌មានផ្ទៃក្នុង ពីការដកខ្លួនរបស់លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លិប ដែលជាភាគហ៊ុនមួយរូប និង ជាប្រភពថវិកាបន្ថែមរបស់កីឡាករ ពីលើបៀវត្សពីក្របខណ្ឌយោធា។
គួរដឹងដែរថា ក្រោយការចូលរួមរបស់លោក ខូវ ឆាយ កីឡាករក្នុងក្លិបដែលភាគច្រើនស្ថិតក្នុងក្របខណ្ឌយោធា បានទទួលប្រាក់ឧបត្ថម្ភបន្ថែមពីលើបៀវត្សយោធា ប៉ុន្តែបើសិនលោក ខូវ ឆាយ ពិតជាចាកចេញមែន កីឡាករទាំងអស់ទំនងទទួលបានត្រឹមបៀវត្សយោធាប៉ុណ្ណោះ ដែលនេះគឺជាហេុតធ្វើឲ្យកីឡាករមួយចំនួនបានបង្ហោះសារបែបនេះ។