Manchester United ទទួលរងពិន័យអំពីភាព ចលាចលក្នុងការប្រកួតជាមួយ Brighton នាពេលកន្លងទៅ
ក្លឹប Manchester United ទទួលរងពិន័យអំពីភាព ចលាចលក្នុងការប្រកួតជាមួយ Brighton នាពេលកន្លងទៅ ដោយការចោទប្រកាន់នេះទាក់ទងទៅនឹងឧប្បត្តិហេតុមួយនៅនាទី ៥៣ នៅពេលដែលកីឡាកររបស់ Man United បានឡោមព័ទ្ធអាជ្ញាកណ្តាលលោក Peter Bankes បន្ទាប់ពីការប្រជែងរបស់ Lewis Dunk ទៅលើ Anthony Elanga។
ដំបូងឡើយ លោក Peter Bankes បានផ្តល់កាតលឿងដល់ Dunk ប៉ុន្តែប្រធានក្រុម Brighton ត្រូវបានបណ្តេញចេញ បន្ទាប់ពីត្រូវបានប្រាប់ឱ្យពិគ្រោះជាមួយអាជ្ញាកណ្តាលលោក Jarred Gillett នៅលើ VAR។ចំណែកឯ ខ្សែបម្រើ Bruno Fernandes ត្រូវបានផ្តល់កាតលឿងសម្រាប់ផ្នែករូបគេបានលេងនៅក្នុងការតវ៉ារបស់ខ្លួន។
យ៉ាងណា Manchester United មានពេលរហូតដល់ថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងការពិន័យនេះ៕
-Monsoon-