ក្រុមនៅ AFF U23 បើមានវិជ្ជមានកូវីដប៉ុន្មាននាក់អាចប្ដូរថ្មីប៉ុណ្ណឹងបាន តែមិនលើស១០នាក់
ក្រុមដែលមានកីឡាករឆ្លងកូវីដ១៩ប៉ុន្មាននាក់នឹងត្រូវជំនួសដោយចំនួនដូចគ្នា ប៉ុន្តែមិនលើសពី១០នាក់ទេ។ ពេលវេលាចុះឈ្មោះជំនួសគឺ១២ម៉ោងមុនការប្រកួតចាប់ផ្ដើម។
គណៈកម្មាធិការរៀបចំការប្រកួត U23 អាស៊ីអាគ្នេយ៍បានជួបប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំក្រុមនៅវេលាថ្ងៃត្រង់ថ្ងៃទី ១៧ ខែកុម្ភៈ។ ច្បាប់នៃការប្រកួតបានផ្លាស់ប្តូរដោយសារឥទ្ធិពលនៃការរីករាលដាលនៃកូវីដ១៩។
គំនិតនេះត្រូវបានអនុម័តដោយក្រុមដែលចូលរួម។ អ៊ីចឹងបើមានកីឡាករ១០នាក់កើតតេស្ដឃើញវិជ្ជមាន ត្រូវប្ដូរកីឡាករថ្មី១០នាក់បាន តែមិនអាចលើស១០នាក់ទេ។ អ្នកចូលជំនួសគឺជាអ្នកដែលធ្លាប់មានឈ្មោះក្នុងបញ្ជីបឋម៣៥នាក់ ឬកីឡាករផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីគណៈកម្មការ។
ជាឧទាហរណ៍ ក្រុម U23 វៀតណាម មានករណីកីឡាករ៣នាក់ឆ្លង Covid-19 មុនពេលប្រកួតជាមួយសិង្ហបុរី នៅថ្ងៃទី១៩ ខែកុម្ភៈ។ ដូច្នេះហើយ គ្រូបង្វឹក Dinh The Nam មានសិទ្ធិបន្ថែមកីឡាករវៀតណាម៣នាក់ទៀតដើម្បីជំនួស៕