កែវ សុខផេង និង វឌ្ឍនាកា ស៊ុត៩គ្រាប់ដូចគ្នាជួយក្លិបឡើងកំពូលតារាងរៀងខ្លួន
ខ្សែប្រយុទ្ធ កែវ សុខផេង បន្តរកគ្រាប់បាល់បានជួយក្លិប វិសាខា ឡើងឈរកំពូលតារាង ចំណែក ចាន់ វឌ្ឍនាកា ក៏រកបានគ្រាប់បាល់ដែរ ដោយជួយ បឹងកេត ឡើងមកលេខ២ វិញ ។
ការប្រកួតលីគកំពូលកម្ពុជាកាលពីម្សិលមិញនេះ កែវ សុខផេង បានស៊ុត១គ្រាប់ ជួយអោយ វិសាខា ឈ្នះ ព្រៃវែង ៣ ទល់ ២ នាកីឡដ្ឋាន ព្រីនស៍ ។
គិតត្រឹមប្រកួតទី១០នេះ ខ្សែប្រយុទ្ធ វិសាខា រូបនេះរកបាន ៩ គ្រាប់ហើយ នឹងបានជួយក្លិបរក្សាភាពមិនទាន់ចាញ់ឈរលេខ១ មាន ២២ ពិន្ទុ ។
ចំណែក ចាន់ វឌ្ឍនាកា វិញ រកបាន២គ្រាប់ម្នាក់ឯង ជួយក្លិប បឹងកេត ឈ្នះម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ២ ទល់ ១ ។
CV11 រកបាន៩គ្រាប់ហើយ ជួយក្លិបឈ្នះ៧ប្រកួតជាប់គ្នា នឹងបានជួយក្រុមការពារតំណែងជើងឯកបានឡើងមកនៅលេខរៀងទី២វិញ ។
កែវ សុខផេង និង ចាន់ វឌ្ឍនាកា ក៏កំពុងស្ថិតក្នុងបញ្ជីឈ្មោះកីឡាកររកគ្រាប់បាល់បានច្រើនផងដែរ ៕