Lille បញ្ចប់បំណងលើកពាន French Super Cup លើកទី៩របស់ PSG
Paris Saint Germain បានចាញ់ Lille ១ទល់នឹង០ក្នុងការប្រកួតពានរង្វាន់បើករដូវកាល French Super Cup 2021 នៅថ្ងៃអាទិត្យ ទី០១ ខែសីហា នាប្រទេសអ៊ីស្រាអែល។
ក្រោយក្រសោបបានតំណែងជើងឯក Ligue 1 រដូវកាល ២០២០/២០២១ Lille បានបន្តបង្ហាញភាពខ្លាំងដោយឈ្នះក្រុមចាយលុយធំដើម្បីយកពាន French Super Cup ថែមមួយទៀត។ សម្រាប់ PSG វិញ ពួកគេបានឈ្នះពានបើករដូវកាលខាងលើ៨ឆ្នាំជាប់គ្នា។
Xeka ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម Lille។ នេះក៏ជាលើកដំបូងដែល Lille បានលើកពាននេះ ដោយ២លើកមុនបានតែលេខ២ គឺឆ្នាំ២០១១ និង១៩៥៥។
PSG ដែលជាម្ចាស់ពាន Coupe de France 2021 ពុំមានតារាឆ្នើមមួយចំនួនដូចជា Kylian Mbappe, Neymar, Marco Veratti, Marquinhos, Angel di Maria និង Serio Ramos។
ចំណែក Lille បានចែកផ្លូវគ្នាជាមួយគ្រូបង្គោល Christophe Galtier, អ្នកចាំទី Mike Maignan និងខ្សែបម្រើ Boubakary Soumare៕