Patrick Vieira មានឈ្មោះក្នុងចំណោមអ្នកមកជំនួសដំណែង Rafael Benitez នៅ Newcastle United
(BC-99)
Patrick Vieira បានជាប់ឈ្មោះក្នុងចំណោមមនុស្សដែល Newcastle United កំពុងតែពិចារណាយកមកទទួលតំណែងរបស់អតីតគ្រូបង្វឹក Rafael Benitez ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Benitez នឹងចាកចេញពី St James ‘Park ក្រោយពីបានកាន់កាប់ដំណែងមួយនេះអស់រយៈ 3 ឆ្នាំ ហើយបុរសសញ្ជាតិអេស្ប៉ាញរូបនេះនៅសល់សុពលភាពកិច្ចសន្យាការងានៅត្រឹមថ្ងៃទី 30 ខែមិថុនានេះតែប៉ុណ្ណោះ។
Vieira វ័យ 43 ឆ្នាំទើបតែបញ្ចប់ភារកិច្ចរដូវកាលដំបូងក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប Nice នៅប្រទេសបារាំង។ អតីតកីឡាកររបស់ កាំភ្លើងធំ Arsenal រូបនេះបានថ្លែងថាគាត់រីករាយនៅជាមួយក្រុមបារាំងនេះណាស់ហើយមិនដែលគិតថាចង់ផ្លាស់ទៅណាដែរ តែគាត់នឹងពិចារណាប្រសិនបើ Newcastle ទាក់ទងគាត់អោយទៅចូលរួមប្រជែងក្នុងក្របខ័ណ្ឌ Premier League ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Vieira ដែលជាអតីតប្រធានក្រុមជម្រើសជាតិបារាំងបានដឹកនាំ Nice ទទួលបានចំណាត់ថ្នាក់លេខ 7 ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន។ លោកត្រូវបានហៅអោយទៅដឹកនាំ Newcastle ក្នុងឆ្នាំ 2015 មុនពេលដែលសារិការព្រៃបានតែងតាំង Steve McClaren ជាអ្នកគ្រប់គ្រងទៅទៀត តែនៅពេលនោះ Vieira គឺជាអ្នកចាត់ការក្រុមបាល់ទាត់យុវជន Manchester City ទៅហើយ។