West Ham ចង់ខ្ចី Maguire
West Ham បានដាក់គោលដៅលើ Harry Maguire បន្ទាប់ពី Declan Rice បញ្ចប់ការផ្ទេរទៅកាន់ Arsenal ក្នុងតម្លៃ១០៥លានផោន។
ឥឡូវនេះ West Ham បានត្រៀមខ្លួនរួចរាល់ហើយដើម្បីសាកខ្ចី Maguire ក្រោយខ្សែការពាររូបនេះហាក់ធ្លាក់កូដនៅ Manchester United ។
ប្រធានក្រុម Man United កីឡាករ Maguire ភាគច្រើនបង្ហាញខ្លួននៅកៅអីបម្រុងរដូវកាលមុន តែត្រូវបានគេយល់ថាសប្បាយចិត្តនៅក្លិប ហើយជឿជាក់ថាអាចត្រលប់ទៅក្រុមវិញ។
ទោះជាយ៉ាងណាក៏ដោយ គេក៏ស្ថិតក្នុងបញ្ជីដែលចង់បានរបស់ David Moyes សម្រាប់តំណែងខ្សែការពារកណ្តាល៕