Man City បញ្ជាក់ថាមិនចាប់អារម្មណ៍ចំពោះ Kane ទេ!
(BC-99)
ក្រុម Manchester City នឹងមិនពិចារណាលើការចរចារទិញយកខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham នៅរដូវក្តៅនេះឡើយ។
បើតាមសាព័ត៌មាន The Telegraph បានឱ្យដឹងថា City បានដកខ្លួនចេញពីការប្រជែងជាមួយក្លិបឯទៀតដែលចង់បានខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិ អង់គ្លេស និងមាន់ខ្នាយមាស Tottenham Hot Spur Harry Kane ដែលមានតម្លៃខ្លួនដល់ទៅ ១៥០ លានផោនហើយ។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League Manchester City កំពុងតាមប្រមាញ់រកអ្នកស្នងតំណែងរបស់ Sergio Aguero លើកិច្ចសន្យារយៈពេលវែងបន្ទាប់ពីកីឡាករសញ្ជាតិ អាហ្សង់ទីន រូបនេះបានសម្រេចចិត្តចាកចេញពី Etihad ទៅចូលរួមជាមួយ Barcelona ដោយមិនគិតថ្លៃ។
បើទោះជា Man City មិនមានឆន្ទៈក្នុងការប្រជែងយក Kane ក៏ដោយចុះក៏គេមិនទាន់ឃើញមានព័ត៌មានច្បាស់ការណ៍ណាមួយពីម្ចាស់ក្លឹប Spurs លោក Daniel Levy មានបំណងចង់លក់ Kane នោះដែរផ្ទុយមកវិញគេបានឃើញពីការប្តេជ្ញាចិត្តចិត្តរបស់លោកក្នុងការថែរក្សា Kane ឱ្យនៅជាបន្តជាមួយក្លិបតែប៉ុណ្ណោះ។