Chelsea ចូលប្រជែង Arsenal យក Mudryk ពី Shakhtar
Chelsea បានចូលប្រជែងជាមួយ Arsenal យកខ្សែបម្រើវ័យក្មេង Mykhailo Mudryk ពី Shakhtar Donetsk ជាផ្លូវការក្នុងតម្លៃជាង៧០លានអ៉ឺរ៉ូ។ នេះបើតាមសារព័ត៌មាន BBC។
ប្រភពដដែលឲ្យដឹងថា រសៀលថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ នេះ Mudryk នឹងធ្វើដំណើរទៅកាន់ក្រុងឡុងដ៍ដើម្បីធ្វើតេស្តសុខភាពមុនប្រកាសជាផ្លូវការនាប៉ុន្មានថ្ងៃបន្ទាប់។
Mudryk រកគ្រាប់បញ្ចូលទីបាន៧គ្រាប់ និង assist ៧ដងក្នុងការបង្ហាញខ្លួន១២លើក Shakhtar ក្នុងរដូវកាលនេះ ហើយក៏រកបាន៣គ្រាប់ក្នុងក្របខណ្ឌ Champions League ៕