
តើ Arsenal នឹងប្រើក្បួនលេងពេលឈ្នះ Chelsea ទៅតតាំងជាមួយនឹងក្បួនលេងរបស់ Man Utd ដែលឈ្នះ Spurs ដែរឬទេ?
ការប្រកួតពានរង្វាន់ FA Cup រដូវកាលនេះនិងត្រឡប់មកវិញហើយនៅចុងសប្តាហ៍នេះដើម្បីជម្រុះ១៦ក្រុមទៀតចេញមុននិងឈានចូលដល់វគ្គ១/៨ឬវគ្គ១៦ក្រុមចុងក្រោយ។ វគ្គទី៤ដែលនៅសល់៣២ក្រុមនេះគេឃើញមានក្រុមដែលឋិតនៅក្របខណ្ឌ National League (ក្របខណ្ឌលំដាប់ទី៥) ទាបជាងគេតែមួយក្រុមគត់គឺ Barnet និងត្រូវប្រកួតជាមួយក្រុមនៅ League Two Brentford។ តែគូដែលយើងមានការចាប់អារម្មណ៍ជាងគេនៅក្នុងការប្រកួត FA Cup នាវគ្គនេះគឺជាជំនួបរវាង Arsenal និង Manchester United ឯណោះទេ។ តើក្រុមទាំងពីរនិងត្រូវប្រើយុទ្ធសាស្រ្តបែបណាដើម្បីទំលាក់គ្នាទៅវិញទៅមក?
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅវគ្គទី៣កន្លងទៅក្នុងការប្រកួតប្រជែងពានរង្វាន់មួយនេះក្រុម Arsenal បានទម្លាក់ក្រុម Blackpool ៣-0 ខណៈដែលក្រុមរបស់លោក Ole Gunnar Solskjaer បានទម្លាក់ក្រុមអ្នកអាន Reading ២-0។
មានកំណត់សំគាល់ជាទីចាប់អារម្មណ៍មួយនៅមុនការប្រកួតរបស់ពួកគេចូលមកដល់គឺ Manchester United បានប្រកួតឈ្នះមាន់ខ្នាយមាស Tottenham Hot Spur នៅ Wembley ១-0 នាសប្តាហ៍ប្រកួតទី២២ដែលកាលណោះលោក Solskjaer បានប្រើរូបមន្តលម្អិត ៤-១-២-១-២ ពោលគឺលោកដាក់ខ្សែការពារ៤រូបដែលមាន Young, Jones, Lidelof និង Shaw នៅពីលើអ្នកទាំង៤លោកបានដាក់ខ្សែបម្រើការពារម្នាក់ទៀតគឺ Matic លោកបានប្រើប្រាស់ខ្សែបម្រើឆ្វេងស្តាំគឺ Pogba និង Herrera រីឯខ្សែបម្រើប្រយុទ្ធកណ្តាលលោកបានផ្តល់តួនាទីទៅអោយ Lingard ខណៈដែលខ្សែប្រយុទ្ធនៅខាងលើលោកបានជ្រើសរើសយក Martial និង Rashford ដែលបានស៊ុតបញ្ចូលទីយកឈ្នះអោយ Man Utd នៅនាទី៤៤មុនចប់តង់ទី១។ ហើយរូបមន្តមួយនេះវាទំនងណាស់ដែលអ្នកចាត់ការបណ្តោះអាសន្នមួយនេះអាចយកទៅប្រកួតជាមួយ Arsenal នៅចុងសប្តាហ៍នេះជាពិសេសពួកគេក៏បានពឹងពាក់យ៉ាងខ្លាំងលើអ្នកចាំទីដៃស្អិត De Gea ផងដែរ។

រូបមន្តប្រកួតរបស់ Man Utd ដែលបានឈ្នះ Spur កាលពីពេលកន្លងមក
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បកមកមើលក្រុមលោក Unai Emery វិញ! នៅសប្តាហ៍មុននេះកងកាំភ្លើងធំ Arsenal របស់លោកបានប្រកួតយកឈ្នះគូប្រជែងក្នុងក្រុងឡុងតែមួយគឺតោខៀវ Chelsea ដោយលទ្ធផល ២-០ ។ ជ័យជម្នះដ៏គួរអោយចាប់អារម្មណ៍នេះគឺបុរសសញ្ជាតិអេស្ប៉ាញបានប្រើប្រាស់នូវរូបមន្តដូចគ្នាបេះបិទទៅនិងក្រុមបិសាចក្រហមគឺ ៤-១-២-១-២។ លោក Emery មានអ្នកចាំទីដ៏រឹងមាំ Leno និងខ្សែការពារដែកថែប៤រូបរួមមាន Kolasinac, Koscielnyដែលជាអ្នកតែតបាល់បញ្ចូលទីគ្រាប់ទី២, Sokratis និង Bellerin ស្របពេលដែលកីឡករបម្រើការពាររបស់លោកគឺជាកីឡាករស្វីស Xhaka រីឯខ្សែបម្រើខាងឆ្វេងនិងស្តាំជាតួនាទីស្នូលរបស់ Guendouzi និង Torreira រីឯខ្សែបម្រើប្រយុទ្ធគឺ Ramsy និងខ្សែប្រយុទ្ធ២នាក់ខាងលើនៅតែជាកីឡាករ Aubameyang ចាប់ដៃគូជាមួយ Lacazette ដែលអ្នករកគ្រាប់បើកឆាក។

រូបមន្តប្រកួតរបស់ Arsenal ដែលបានឈ្នះ Chelsea កាលពីពេលកន្លងមក
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
រូបមន្តនិងកីឡាកររបស់ Arsenal មួយនេះក៏ជាយុទ្ធសាស្ត្រដ៏ល្អផងដែររបស់ Arsenal នៅពេលប៉ះជាមួយ Manchester United។ ក៏ប៉ុន្តែខ្សែការពារ Bellerin មិនប្រាកដថាអាចលេងបាននោះទេក្រោយពីគេមានរបួសសន្លាក់ជង្គង់កាលពីអាទិត្យមុននេះមក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Arsenal និងធ្វើជាម្ចាស់ផ្ទះរង់ចាំទទួលភ្ញៀវ Manchester United នៅលើទឹកដី Emirates Stadium ក្នុងជំនួបចាញ់ធ្លាក់របស់ក្របខណ្ឌ FA Cup នៅរាត្រីថ្ងៃសុក្រវេលាម៉ោង២:៤៥នាទី។ ជំនួបរវាងពួកគេទាំងពីរក្រុមនៅ Premier League ជើងទីមួយរដូវកាលនេះនៅទឹកដី Old Trafford គឺ២ស្មើ។ តើប្រិយ៍មិត្តគិតថាក្រុមណាមួយនិងជ្រុះចេញពី FA Cup វគ្គនេះ? បញ្ជាក់បើសិនជាលទ្ធផលស្មើគ្នាពួកគេនិងប៉ះគ្នាម្តងទៀតនៅផ្ទះ Man Utd វិញម្តង។