
Messi ស៊ុត១ assist ១ឲ្យអាហ្សង់ទីនឈ្នះម៉ិកស៊ិក
Lionel Messi បានបង្ហាញគុណផលល្អ ជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះម៉ិកស៊ិក ដោយលទ្ធផល២ទល់នឹង០ក្នុងការប្រកួត FIFA World Cup ប្រចាំពូល C។
នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមរហស្សនាមពពកស បន្ទាប់ពីបើកឆាកចាញ់អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល១ទល់នឹង២។
គ្រាប់បាល់ទី១កើតឡើងក្នុងនាទី៦៤ ពេល Angel Di Maria បញ្ជូនឲ្យ Lionel Messi ស៊ុតមួយជើងឆ្វេងក្រៅប្រអប់។ គ្រាប់ទី២ Messi បញ្ជូនឲ្យ Enzo Fernandez ពែនមួយជើងកោងផុតដៃអ្នកចាំទី Guillermo Ochoa។
ចំណែកមួយគូទៀតប្រចាំពូល C ប៉ូឡូញឡើងឈរលេខ១មាន៤ពិន្ទុ ក្រោយឈ្នះអារ៉ាប៊ីសាអ៊ូឌីត ២ទល់នឹង០។ ដូច្នេះ អាហ្សង់ទីននៅលេខ២ មាន៣ពិន្ទុស្មើក្រុមលេខ៣អារ៉ាប៊ីសាអ៊ូឌីត ខណៈម៉ិកស៊ិក នៅបាតតារាងមាន១ពិន្ទុ៕