សមាជិក Man City ជួយអោយអ្នកលេង Pi Pay Cambodia Fantasy ឈ្នះរង្វាន់សប្តាហ៍នេះ
សប្តាហ៍នេះសម្រាប់អ្នកដែលទទួលបានរង្វាន់ពីក្រុមហ៊ុន Pi Pay ក្នុងការចូលរួមលេង Pi Pay Cambodia Fantasy បានរកឃើញចំនួន៥នាក់ទៀតហើយ ដោយភាគច្រើនពួកគេរកបានពិន្ទុច្រើនតាមរយៈការដាក់ កីឡាកររបស់ក្រុមមេឃខៀវ Man City ក្នុងក្រុមដោយសារក្រុមរបស់លោល Pep លេងចំនួនពីរប្រកួតក្នុងសប្តាហ៍នេះ ។
ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងចំណោមអ្នកលេងជាង២ពាន់នាក់បានទៅលើ Penger ដែលមាន ម្ចាស់ឈ្មោះ Lypheng Sam ដោយលោកបានជ្រើសរើសកីឡាករ Man City ចំនួនបីនាក់ក្នុងនោះមាន Sergio Agüero , Raheem Sterling និង ខ្សែការពារ Laporte ដោយសរុបក្នុងក្រុមលោកមានរហូតដល់ ១៣០ ពិន្ទុ ។
ចំណាត់ថ្នាក់លេខ២បានទៅក្រុម August One ដែលលោក No Ro រកបាន ១២០ ពិន្ទុហើយកីឡាករដែលជា បង្កើតពិន្ទុអោយក្រុមរបស់លោកបានច្រើនគឺ Agüero , Hazad និងខ្សែការពារ David Luiz ។
លេង៣បានទៅក្រុម Le SM FC ដែលកាន់កាប់ដោយលោក Sao Mean សប្តាហ៍នេះក្រុមរបស់លោករកបាន ពិន្ទុ ១១៨ ក្នុងការប្រើប្រាស់ខ្សែប្រយុទ្ធ Agüero ជា Triple Captain ពោលគឺពិន្ទុប្រធានក្រុមគុណនឹងពីរ ។
ចំណែកលេខ៤បានទៅក្រុម Tiger ដែលរកបានពិន្ទុ ១១៥ ស្មើនឹងក្រុមលេខ៥ដែរ ប៉ុន្តែការស្មើពិន្ទុត្រូវពិនិត្យ ទៅលើចំណាត់របស់ក្រុមទាំងពីរ និងការផ្លាស់ប្តូរកីឡាករ រួមជាមួយលក្ខខ័ណ្ឌផ្សេងៗដើម្បីអោយសុក្រិតដល់ ពួកគេ ។
សូមបញ្ជាក់ថា រាល់អ្នកដែលបានឈ្នះរង្វាន់ត្រូវតែមានគណនី Pi Pay ហើយត្រូវបញ្ចូនឈ្មោះគណនីរបស់ពួកគេដែលបង្កើតហើយទៅកាន់ Page Pi Pay ដើម្បីអោយខាងក្រុមហ៊ុនបញ្ចូលទឹកប្រាក់ដែលបានឈ្នះជូនដល់បងប្អូន ៕