Maguire ពិតជាអាចមក Man Utd? ខណៈដែល Leicester បង្ហាញអាវថ្មីដោយគ្មានវត្តមានកីឡាកររូបនេះ
កីឡាករខ្សែការពារ Harry Maguire ដែលក្រុមបិសាចក្រហម Manchester United បានដាក់សំណើរទិញពីក្លិប Leicester ក្នុងតម្លៃ ៨០លានផោន ឥឡូវអាចក្លាចជាការពិត៩៩ភាគរយហើយ ស្របពេលដែល Leicester បានបញ្ចេញវីដេអូបង្ហាញអាវថ្មីរបស់ខ្លួនក្នុងរដូវកាលថ្មីនេះ ដោយគ្មានវត្តមានខ្សែការពារ Harry Maguire មានន័យថា Harry Maguire នឹងបង្ហាញខ្លួនឆាប់ៗខាងមុននេះក្នុងទឹកដី Old Trafford នេះបើយោងតាមប្រភព The Sun។ ប៉ុន្តែសម្រាប់ប្រភពផ្សេងៗទៀត ក៏បានចុះផ្សាយដែលថា ទោះបីជា Maguire មិនបានសម្តែងក្នុងវីដេអូក៏ដោយ ក៏ឈ្មោះរបស់គេត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះក្រុម ហើយគាត់រក្សាបានអាវលេខ ១៥ សម្រាប់ពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ ប្រសិនបើក្រុម Man UTD ទិញបាន Maguire ក្នុងតម្លៃ ៨០លានផោនមែននោះ មានន័យថា Maguire គឺជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេ ខណៈដែលខ្សែការពារ Virgil van Dijk ដែលហង្សក្រហម Liverpool បានទិញពី Southampton គឺត្រឹមតែ ៧៥លានផោនតែប៉ុណ្ណោះ៕