Update! ខ្សែកាពារ Zouma ចូលសារភាពកំហុសរឿងប្រើហឹង្សាលើសត្វឆ្មា
ខ្សែការពារ West Ham United និង ក្រុមជម្រើសជាតិបារាំង កីឡាករ Kurt Zouma ត្រូវបានមើលឃើញមានវត្តមាននៅក្នុងតុលាការ Thames Magistrates នាទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីចូលសារភាពទោសកំហុស ទៅលើការប្រើប្រាស់អំពើហិង្សាលើសត្វឆ្មាចិញ្ចឹមរបស់ខ្លួន។
យ៉ាងណា ក្រោយការបង្ហោះសកម្មភាពរបស់ពួកគេក្នុងបណ្តាញសង្គមរួចមកគេបានទទួលរងការរិះគន់យ៉ាងខ្លាំង ខណៈត្រូវ រងការស៊ើបអង្កេតពីអង្គការសប្បុរសធម៌សុខុមាលភាពសត្វអង់គ្លេស RSPCA ហើយមកទល់ពេលនេះពួកគេក៏បានចូលមកសារភាពទោសកំហុសរបស់ខ្លួនផងដែរ។យ៉ាងណា សម្រាប់ការសម្រេចក្តីនឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី១ ខែមិថុនា ខាងមុខ។
សូមបញ្ជាក់ថា ដោយសារសកម្មភាពហិង្សាលើសត្វឆ្មាចិញ្ចឹមរបស់ខ្លួននោះ Kurt Zouma ត្រូវបានដាក់ពិន័យដោយក្លិប West Ham ហើយក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ធំ Adidas បានសម្រេចផ្ដាច់កុងត្រាជាមួយនឹងរូបគេផងដែរ៕
The Nightmare