
Bilbao ទម្លាក់ Real Madrid ពី Copa del Rey
មួយគ្រាប់ពី Alex Berenguer ក្នុងនាទី៨៩បានបញ្ជូន Athletic Bilbao ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey តាមរយៈជ័យជម្នះ ១ទល់នឹង០ លើ Real Madrid។
កីឡាករបម្រុង Berenguer បានកិបខ្សែការពារ Real Madrid ហើយទាត់បញ្ចូលទីចូលមុំ៩០យ៉ាងល្អ។
Bilbao កំពុងសម្លឹងឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ដ៏ធំមួយនេះជាលើកទី៣ជាប់ៗគ្នា។
ដោយឡែក បរាជ័យនេះបានផ្ដាច់ក្ដីសង្ឃឹមរបស់ Real Madrid ក្នុងការយកពានក្នុងស្រុកទាំង២នៅរដូវកាលតែមួយ ខណៈបច្ចុប្បន្នកំពុងនាំមុខកំពូលតារាង La Liga ពីលើ Sevilla ៤ពិន្ទុ។
Bilbao នឹងចូលរួមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Valencia, Real Betis និង Rayo Vallecano៕