
Zlatan ក្លាយជាកីឡាករចាស់ជាងគេដែលទាត់ចូលនៅ Serie A
ក្រោយទាត់ប៉េណាល់ទីមួយគ្រាប់ក្នុងសំណាញ់ Udinese ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានក្លាយជាកីឡាករទាត់បញ្ចូលទីចាស់ជាងគេក្នុងក្របខណ្ឌកំពូលអ៊ីតាលី (៤១ឆ្នាំនិង១៦៦ថ្ងៃ)។
កីឡាករជម្រើសជាតិស៊ុយអែតបានទាត់ប៉េណាល់ទីចូលទី Udinese ក្នុងនាទី៤៥+៥ និងជាការទាត់លើកទី២ ក្រោយត្រូវបានសង្គ្រោះដោយអ្នកចាំទី។
Zlatan ទើបតែវិលត្រលប់មកជួយក្រុមវិញក្នុងខែកុម្ភៈ និងលេងបាន៣ដងក្នុងនាមជាកីឡាករបម្រុង មុនជាប់១១នាក់ដំបូងសម្រាប់ AC Milan និងជាប្រធានក្រុមចាស់ជាងគេផងដែរ៕