
Conte បន្ទោសកូនក្រុមថា អាត្មានិយម
អ្នកចាត់ការ Antonio Conte ដែលតឹងចិត្តខ្លាំងនោះបាននិយាយថាកីឡាករលោក “អាត្មានិយម” ហើយ Tottenham “អាចផ្លាស់ប្តូរអ្នកចាត់ការបាន ប៉ុន្តែស្ថានភាពមិនអាចផ្លាស់ប្តូរបានទេ។ លោកក៏រិះគន់យ៉ាងខ្លាំងចំពោះវប្បធម៌របស់ក្លិប។
គ្រូបង្វឹកជនជាតិអ៊ីតាលីបាននិយាយថាក្រុមរបស់លោក មិនចង់ជួយគ្នាទេ។ លោកថ្លែងបែបនេះបន្ទាប់ពីស្មើ ៣-៣ ជាមួយ Southampton ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា។
“រឿងរបស់ Tottenham គឺ២០ឆ្នាំមកនេះ ពួកគេមានម្ចាស់ដែលមិនឈ្នះសោះ។ ហេតុអ្វី? ខ្ញុំមិនអាចលាក់បាំងស្ថានភាពពិតបានទេ” លោក Conte បាននិយាយ។
Spurs បាននាំមុខពីរគ្រាប់នៅ St Mary’s ប៉ុន្តែបានរបូតពីរដងក្នុងរយៈពេល១៥នាទី៕